ភាសាខ្មែរEnglish
cover

កាលវិភាគ

Start

KM

Stop

អំពីគម្រោង

“រត់ដើម្បីសប្បុរសធម៌ជាមួយសាយ” គឺជាគម្រោងដើម្បីផ្ដល់គំរូវិជ្ជមានក្នុងសហគមន៍ ត្រូវបានផ្ដួចផ្ដើមឡើងដោយ លោកសាយ ជាសិល្បករដែលចូលចិត្តការរត់។ ដើម្បីអបអរសាទរគម្រប់ខួបអាយុ៣០ឆ្នាំ និងដើម្បីតបស្នងទៅសង្គមជាតិវិញ សាយនឹងរត់ជុំវិញប្រទេសដើម្បីរៃអង្គាសមូលនិធិសម្រាប់ជួយដល់កុមារនៅមន្ទីរពេទ្យកុមារអង្គរ។ ការប្រមូលមូលនិធិនេះ មិនមែនផ្ដោតតែទៅលើការរៃអង្គាសថវិកាតែប៉ុណ្ណោះទេ ប៉ុន្ដែវាត្រូវបានធ្វើឡើងក្នុងអត្ថន័យ​និងគោលដៅ ដែលលោកសាយ ចង់ឲ្យមានការចាប់អារម្មណ៍ទៅដល់ការជួយកុមារ និងអនាគតរបស់ពួកគេ។ របាយការណ៍របស់អង្គការយូនីសេហ្វឆ្នាំ២០១៨ បានបង្ហាញថា អត្រាមរណភាពរបស់កុមារដែលមានអាយុក្រោម៥ឆ្នាំ ក្នុងចំណោមកុមារ ១០០០នាក់ មាន២៨នាក់បានទទួលមរណភាព។ សាយ ចាប់ផ្ដើមពីសកម្មភាពតូចមួយនេះ ដោយជឿជាក់ថា វាជាផ្នែកមួយជួយកាត់បន្ថយអត្រាមរណភាពរបស់កុមារ និងដើម្បីជួយកុមារដែលកំពុងត្រូវការការគាំទ្រផ្នែកសុខាភិបាលផងដែរ។ កុមារ គឺជាកូនសោរនៃកម្លាំងស្នូលរបស់ជាតិនាពេលអនាគត។ ដោយការប្ដេជ្ញាចិត្តរត់ជុំវិញប្រទេសកម្ពុជាដើម្បីប្រមូលមូលនិធិទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ សាយនឹងរត់ក្នុងរយៈពេល៩៩ថ្ងៃ ហើយក្នុងមួយថ្ងៃតម្រូវឲ្យរត់ចំងាយប្រហាក់ប្រហែល៤០គីឡូម៉ែត្រ។ រាល់មូលនិធិទាំងអស់ ដែលទទួលបានពីសប្បុរសជន នឹងត្រូវឧបត្ថម្ភដោយផ្ទាល់ជូនទៅមន្ទីរពេទ្យកុមារអង្គរ។

បង្ហាញ...

about_project_cover
about_project_cover

តើសាយជានរណា?

សាយ គឺជាសិល្បករម្នាក់ដែលសកម្មក្នុងការងារសង្គមនិងការងារស្ម័គ្រចិត្ត។ លោកចូលចិត្តជំនះលើខ្លួនឯងដើម្បីបង្កើតអោយមានលទ្ធផលល្អដល់សង្គម។ ជាមួយនឹងទេពកោសល្យខាងច្រៀង និពន្ធបទចំរៀង និងសម្ដែង លោកក៏ជាមនុស្សម្នាក់ដែលមានចំណង់ចំណូលចិត្តជាខ្លាំងលើវិស័យកីឡាផងដែរ។ សាយ បានរត់ចំនួន៤ឆ្នាំមកហើយ និងបានចូលរួមការរត់ប្រណាំងម៉ារ៉ាតុងជាច្រើនដង រាប់ចាប់តាំងពីការប្រណាំងក្នុងរយៈចំងាយ២១គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ និង៦៤គីឡូម៉ែត្រ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០។ បទពិសោធនិងការហ្វឹកហាត់ជាប្រចាំបានធ្វើឲ្យលោកក្លាយទៅជាបេក្ខជនដែលស័ក្តិសមបំផុតសម្រាប់ការរត់ជុំវិញប្រទេសកម្ពុជា។ សាយជឿថា មនុស្សគ្រប់គ្នាសុទ្ធតែអាចចែករំលែកទៅសង្គមវិញ ជាពិសេសតាមរយៈការធ្វើការជាក្រុម ពួកគេអាចធ្វើបាននូវរឿងដែលពួកគេធ្លាប់គិតថា ធ្វើមិនបាន។ ចាប់ផ្ដើមពីក្ដីប្រាថ្នាដ៏មុតមាំបានក្លាយទៅជាការបង្កើតព្រឹត្តិការណ៍មួយដើម្បីអបអរសាទរខួបកំណើតរបស់លោក និងបង្ហាញពីភាពកតញ្ញូចំពោះមាតុភូមិ និងជនរួមជាតិ តាមរយៈការប្ដេជ្ញាធ្វើអោយព្រឹត្តិការណ៍នេះមានការជំរុញលើកទឹកចិត្តជាវិជ្ជមានសម្រាប់មនុស្សគ្រប់គ្នា។ ដោយមានក្ដីប្រាថ្នាដ៏ជ្រាលជ្រៅចំពោះតន្រ្ដី និងភាពយន្ដ សាយបានចូលរួមក្នុងឧស្សាហកម្មតន្រ្ដី ក្នុងនាមជាអ្នកចម្រៀង និងជាអ្នកនិពន្ធចម្រៀង អស់រយៈពេល១០ឆ្នាំ និងបានធ្វើជាម្ទាស់បទចម្រៀងប្រមាណជាង ១០បទ។ បទដែលពេញនិយមរបស់សាយ មានចំណងជើងថា “ងប់ងល់”។ នៅក្នុងវិស័យភាពយន្ដវិញ សាយបានសម្ដែងភាពយន្ដខ្នាតខ្លីចំនួន៦រឿង រឿងភាគចំនួន៣រឿង និងភាពយន្ដខ្នាតធំចំនួន៣រឿង។

បង្ហាញ...

តើសាយធ្វើគម្រោងនេះ ដើម្បីអ្វី?

លទ្ធផលដ៏ល្អមួយអាចកើតមានឡើងដោយយើងរាល់គ្នា​ “រួមគ្នាដើម្បីគោលបំណងតែមួយ”។ សាយ ចង់លើកទឹកចិត្តយុវជនឲ្យចូលរួមធ្វើអ្វីមួយដើម្បីសង្គមជាតិ។ សាយ សម្រេចជ្រើសរើសយកការរត់ជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាសមូលនិធិសប្បុរសធម៌ ហើយក្នុងពេលជាមួយគ្នានោះដែរ ក៏បានឆ្លៀតផ្សព្វផ្សាយពីសារអប់រំស្ដីអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពនៃការធ្វើដំណើរ ការថែរក្សាបរិស្ថានក៏ដូចជាការគ្រប់គ្រងសំរាមផ្ទាល់ខ្លួន ព្រមទាំងចំណេះដឹងអំពីបញ្ហាសង្គមផងដែរ។ ខណៈពេលដែលជំងឺកូវីដ១៩នៅតែជាការគំរាមកំហែងដល់សហគមន៍របស់យើងនៅឡើយ វាពិតជាសំខាន់ណាស់ដែលយើងត្រូវតែក្លាយជាផ្នែកមួយដើម្បីផ្សព្វផ្សាយចំណេះដឹងនានាទាក់ទងនឹងជំងឺកូវីដ១៩ ព្រមទាំងផ្សព្វផ្សាយពីរបៀបថែរក្សាអនាម័យ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ។

បង្ហាញ...

about_project_cover
about_project_cover

តើគម្រោងនេះ មានសារសំខាន់ដូចម្តេចខ្លះ?

នេះគឺជាគំរូដ៏ល្អមួយសម្រាប់យុវជន ព្រោះយុវជនគឺជាសសរទ្រូងដ៏សំខាន់របស់សង្គមជាតិទាំងមូល។ វាពិតជាសំខាន់ណាស់ដែលប្រជាពលរដ្ឋម្នាក់ៗនៅក្នុងសង្គមជាតិ​ ចូលរួមចែករំលែកដោះស្រាយបញ្ហាមិនថាតូចឬធំ រក្សាឲ្យបាននូវការរួបរួមគ្នា ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។ នេះគឺជាក្ដីសង្ឃឹមនិងការចូលរួមគាំទ្រតូចមួយ ដើម្បីយុវជនជំនាន់ក្រោយ ជាពិសេសដើម្បីធានាបានថា កុមារទទួលបានឱកាសដូចៗគ្នាក្នុងការលូតលាស់ប្រកបដោយសុខភាពបរិបូណ៌ និងក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

បង្ហាញ...

"ចាប់ផ្តើមពីមនុស្សម្នាក់ មានការគាំទ្រពីអ្នករាល់គ្នា ដែលមានបំណងរួមគ្នា ដើម្បីសម្រេចរឿងល្អជាមួយគ្នា"

សហការគាំទ្រ

គាំទ្រដោយ

សហការផ្សព្វផ្សាយ

អ្នកសម្របសម្រួល

អ្នកសម្របសម្រួលកម្មវិធី

អ្នកផ្ដល់ទីតាំង

អ្នកសម្របសម្រួល

អ្នកគាំទ្រផ្នែកបច្ចេកទេស

ការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម

SAI _OFFICIAL

SAI _OFFICIAL

Sai

Sai

Sai_rtk

Sai_rtk

Sabay

Sabay

ក្រុមការងារស្នូលនៅក្នុងកម្មវិធី

កម្មវិធីរត់នេះអាចដំណើរការបាន ដោយមានក្រុមការងារស្នូលចំនួនមនុស្ស ៨នាក់ និងម្នាក់ជាអ្នករត់

Sai

Runner / Artist

Vichea

Logistic-Team

Watana

Logistic-Team

David

Media-Team

Vi Both

Media-Team

Tola

Coordinator

Meng

Communication

Na

Media-Team

AHC

Medical

គណនីធានាគារសម្រាប់ការបរិច្ចាគ

យើងរំពឹងថានឹងរៃអង្គាសបានថវិកាចំនួន ១,០០០,០០០,០០០ រៀល សម្រាប់គម្រោងសប្បុរសធម៌ទាំងមូល

ABA

Angkor Hospital for Children Limited

000 320 555

Riel

AHC Online

International Online Donation

Riel

Wing

AHC Patient Contributions (ប្រាក់រៀល)

03206872

Riel

TOTAL DONATION

0 Riel

អ្នកឧបត្ថម្ភ

អ្នកឧបត្ថម្ភសម្ភារៈ

អ្នកចូលរួមវិភាគទាន

ដំណើរការនៃកម្មវិធី

ដំណើរការនៃការរត់ ៖ តាមការប៉ាន់ស្មានក្នុងមួយថ្ងៃរត់ប្រហែល ៤០ គីឡូម៉ែត្រ

ពេលព្រឹក ≥ ២០គម

ពេលល្ងាច ≤ ២០គម

ការស្នាក់នៅ

ជម្រើសទី១


នៅពេលដល់ចំនុចគោលដៅនៃថ្ងៃនីមួយៗ លោកសាយ និងក្រុមការងារនឹងសម្រាកនៅតាមផ្ទះអ្នកភូមិនៅក្នុងតំបន់នីមួយៗដែលលោកសាយបានរត់ទៅដល់។

ជម្រើសទី២


ក្នុងករណីនៅពេលដែលលោកសាយរត់ដល់ចំនុចណាមួយ ដែលគ្មានផ្ទះអ្នកភូមិ លោកសាយ​និងក្រុមការងារ នឹងធ្វើការសម្រាកដោយការប៉ោះតង់។

ជម្រើសទី៣


នៅពេលរត់ទៅដល់ទីរួមខេត្ត ឬក្រុង លោកសាយ និងក្រុមការងារ អាចនឹងស្នាក់នៅផ្ទះស្នាក់ (ទទួលការផ្ដល់ជាមធ្យោបាយស្នាក់នៅ)

តម្រាយផ្លូវកម្មវិធីរត់

លោកសាយនឹងរត់កាត់ខេត្តនិងក្រុងចំនួន ២១ ដែលមានចម្ងាយសរុបប្រហែល ២៣០០ គីឡូម៉ែត្រ

  • ១. វត្តភ្នំ​​, រាជធានីភ្នំពេញ
  • ២. ក្រុងច្បារមន, ខេត្តកំពង់ស្ពឺ
  • ៣.​ ក្រុងដូនកែវ, ខេត្តតាកែវ
  • ៤. ក្រុងកែប, ខេត្តកែប
  • ៥. ក្រុងកំពត, ខេត្តកំពត
  • ៦. ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ
  • ៧. ក្រុងខេមរភូមិន្ទ, ខេត្តកោះកុង
  • ៨. ក្រុងពោធិ៍សាត់, ខេត្តពោធិ៍សាត់
  • ៩. ក្រុងបាត់ដំបង, ខេត្តបាត់ដំបង
  • ១០. ក្រុងប៉ែលិន, ខេត្តប៉ែលិន
  • ១១. ក្រុងសេរីសោភ័ណ្ឌ, ខេត្តបន្ទាយមានជ័យ
  • ១២. ក្រុង​​សៀមរាប, ខេត្តសៀមរាប
  • ១៣. ក្រុងព្រះវិហារ, ខេត្តព្រះវិហារ
  • ១៤. ក្រុងស្ទឹងត្រែង, ខេត្តស្ទឹងត្រែង
  • ១៥. ក្រុងបានលុង, ខេត្តរតនគីរី
  • ១៦. ក្រុងសែនមនោរម្យ, ខេត្តមណ្ឌលគីរី
  • ១៧. ស្រុកស្នួល, ខេត្តក្រចេះ
  • ១៨. ក្រុងសួង, ខេត្តត្បូងឃ្មុំ
  • ១៩. ក្រុងកំពង់ចាម, ខេត្តកំពង់ចាម
  • ២០. ក្រុងព្រៃវែង, ខេត្តព្រៃវែង
  • ២១. ក្រុងតាខ្មៅ, ខេត្តកណ្ដាល
  • រត់ទៅកាន់វត្តភ្នំ រាជធានីភ្នំពេញ​ ដើម្បីបញ្ចប់កម្មវិធី
  • ថវិកាដែលបានរៃអង្គាសនឹងផ្ដល់ជូន៖

    AHC

    យើងសូមកោតសរសើរ និងទទួលស្វាគមន៍រាល់ការបរិច្ចាគទាំងអស់។ លើសពីនេះទៅទៀតយើងរីករាយនឹងផ្តល់ជូននូវការថ្លែងអំណរគុណ ជាពិសេសពីលោកសាយ បន្ទាប់ពីគាត់បានរត់បញ្ចប់កម្មវិធី ក្នុងលក្ខខណ្ឌដូចតទៅ៖

    ការបរិច្ចាគចាប់ពី ២០,០០០,០០០ រៀល

    សាយនឹងរត់ទៅក្រុមហ៊ុននានាដែលបានបរិច្ចាគដើម្បីយកលិខិតថ្លែងអំណរគុណជូនដល់ទីតាំងក្រុមហ៊ុន(ក្នុងរាជធានីភ្នំពេញ ឬនៅតាមដងផ្លូវដែលលោកសាយបានឆ្លងកាត់)

    ការបរិច្ចាគរាប់គិតជាគីឡូម៉ែត​ : ១គីឡូម៉ែត ៣,៩០០ រៀល


    ទំនាក់ទំនង

    អ៊ីមែល: sai.cambodianartist@gmail.com

    លេខទូរសព្ទ:

    +៨៥៥ ៨៨ ៩៩៨ ៨៨៨៩

    facebook
    telegram

    Copyright © 2020 Designed and Developed byAsurraa